ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ រាយការណ៍ឱ្យដឹងថា នៅមុនពេលកិច្ច ចាប់ផ្តើមកិច្ចប្រជុំកំពូល លោក ហ៊ូ បានរៀបចំទទួលបដិសណ្ឋារកិច្ច ជាមួយកម្រាលព្រំដ៏ក្រហម ច្រាល ដើម្បីស្វាគមន៍ដំណើរបំពេញទស្សនកិច្ច របស់លោក ពូទីន នៅឯមហាវិមានប្រជាជនចិន នាទីក្រុងប៉េកាំង។ តាមរយៈការអញ្ជើញរបស់ លោក ហ៊ូ លោក ពូទីន ចាប់ផ្តើមបំពេញទស្សនកិច្ច ជាផ្លូវការ ពីថ្ងៃ៥-៧ ខែមិថុនា ឆ្នាំ២០១២។ លោកនឹងចូលរួមកិច្ចប្រជុំលើកទី១២ នៃក្រុម ប្រឹក្សាប្រមុខរដ្ឋនៃ SCO ដែលគ្រោងធ្វើនៅទីក្រុងប៉េកាំង នាថ្ងៃពុធនេះ៕
No comments:
Post a Comment