ការប្រកាសលើនេះនិងបង្ហាញពីការធ្វើអក្សរ 3D យ៉ាងសាមញ្ញមួយ ក្នុងចំនោមការរចនាអក្សរដែលមានភាពទាក់ទាញ។ ដើម្បីធ្វើដូចរូបខាងក្រោម សូមអនុវត្តន៏នូវជំហានខាងក្រោមដោយខ្លួនឯង៖
១.បង្កើតក្រដាសកិច្ចការថ្មីមួយ ហើយយកឧបករណ៏ Horizontal Type Tool (T) មកសរសេរអក្សរដែល អ្នកចង់ធ្វើជា 3D ។
២.បង្កើត New Layer ថ្មីមួយ ដោយចូលទៅ Layer → New → Layer ( shift + Ctrl + N)
៣.ធ្វើការ select អក្សរនោះ ដោយដាក់ mouse លើ Layer 3d ហើយចុច Ctrl អោយជាប់ និងចុច mouseខាងធ្វេងមួយ។
បន្ទាប់ពីអ្នកឃើញអក្សរនោះ select ហើយត្រូវទៅឈរលើ Layer 1 វិញ។
៤.ការដាក់កំរាស់ 3D ដោយ ចុច key ទៅលើ និងទៅធ្វេងដើម្បីរំកិល select អោយទៅលើបន្តិចនិងធ្វេងបន្តិច។ ហើយចុច Alt អោយជាប់និងចុច key Backspace ដើម្បីធ្វើកំរាស់ 3D(ត្រូវប្តូរពណ៌អោយខុសពីពណ៌អក្សរ)។ ធ្វើដូចនេះរហូតប្រសិនបើចង់អោយវារឹតតែក្រាស់។
No comments:
Post a Comment