ថ្ងៃនេះ ខ្ញុំមានកិត្តិយសសូមបង្ហាញជូនអំពីគោលនយោបាយរបស់រដ្ឋាភិបាលយើង ឆ្លើយតបទៅនឹងបញ្ហាវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាននៅក្នុងប្រទេសជាតិយើង និងពិភពលោកយើងទាំងមូលនាពេលបច្ចុប្បន្ន ។
បញ្ហាសំខាន់ៗដែលយើងបានស្វែងរកឃើញគឺមាន ៣៖
ទី ១ ការប្រែប្រួលអាកាសធាតុពិភពលោក,
ទី ២ សង្គ្រាមដែលបានកើតឡើងអស់រយៈពេលយូរនៅបណ្តាប្រទេសផលិតប្រេង
ទី ៣ គឺការផលិតអាវុធនុយក្លេអ៊ែរបស់ប្រទេសមហាអំណាចមួយចំនួន។
ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើឲ្យមានប្រសិទ្ធភាព យើងត្រូវតែពិភាក្សាបញ្ចុះបញ្ចូលឲ្យប្រទេសឧស្សាហកម្មទំនើបៗទាំងអស់ធ្វើការកាត់បន្ថយឧស្ម័នជាតិពុលឲ្យនៅមានកម្រិតទាបបំផុត ក្នុងន័យកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោក ហើយយើងត្រូវសហការធ្វើការអន្តរាគមន៍នៅថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសង្គ្រាម ទំលាក់តម្លៃប្រេងឲ្យនៅកម្រិតទាបបំផុត ព្រមទាំងដឹកនាំកិច្ចពិភាក្សាតាមគ្រប់រូបភាព ដើម្បីបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែ ។
សូមអរគុណ!
No comments:
Post a Comment