Monday, September 24, 2012

មេរៀន Blog​​ របស់ខ្ញុំ

ទាញយកចុចទីនេះ

ភ្ជាប់ទៅ Blog របស់បូរ៉ា

ចុចទីនេះដើម្បីរៀន​​ Blog បូរ៉ា

របៀបធ្វើព្រះអាទិត្យ នៅ photoshop cs3

យើងម្នាក់ៗសុទ្ធតែធ្លាប់ឃើញព្រះអាទិត្យ ប៉ុន្តែបើយើងមើលវាដោយភ្នែកទទេនោះ វាពិតជាលំបាក ព្រោះវាមានពន្លឺជះយ៉ាងខ្លាំង។ ចុះអ្នកធ្លាប់មើលព្រះអាទិត្យដោយប្រើវ៉ែនតាខ្មៅ រឺ ខ្សែរហ្វិលទេតើវា មានរូបរាងយ៉ាងម៉ិចវិញ។ ខាងក្រោមនេះជាវិធីសាស្រ្តក្នុងការធ្វើព្រះអាទិត្យអោយស្រដៀងនិងការមើលព្រះអាទិត្យពេលពាក់វ៉ែនតាខ្មៅ។

១. ដំបូងសូមបើកផ្ទាំងការងារដែលមានទំហំ ៥០០ x ៥០០ (Ctrl + N)

២. បង្កើតនូវ Layer ថ្មីមួយ (Shift + Ctrl + N)

៣. យក Elliptical Marquee Too (M) មកអូសលើផ្ទាំងការងារអោយមូល ហើយចាក់ពណ៌ខ្មៅចូល

៤. ចូលទៅ Filter → Render → Cloud រូចមើលថាអាចដូចព្រះអាទិត្យរឺអត់ បើមិនដូចសូចចុច Ctrl + Fរហូតអ្នកពេញចិត្ត

៥. ចូលទៅ Filter → Sharper →Unsharp Mask

៦. ចូលទៅ Filter → Distort →Spherize

រូចកំណត់ដូចខាងក្រោម

Amount = ១០០

Radius = ៣

Threshold = ១៥

រូចកំណត់

Amount = ១០០

៧. ចូលទៅម្តងទៀត Filter → Distort →Spherize រូចកំណត់

Amount = ៥០

៨. ចូលទៅ Image → Adjustments → Color Balance (Ctrl + B) រួចកំណត់

Shadows =១០០| ០ | -១០០

Midtones =១០០| ០ | -១០០

Highlight =៧០| ០ | ១៥

៩. ចុចពីរដងទៅលើ Layer ថ្មីនោះ រួចកំណត់ដូចខាងក្រោម

ចុច Outer Glow

យកពណ៌ក្រហម

ត្រង់ Size = ១២២

ចុច OK

ចុងក្រោយចុច Ctrl + D ដើម្បីដោះ Selection

មហាកំពែងចិនមានប្រវែងរហូតដល់ ២១១69 km

ប៉េកាំង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃអង្គារ ទី០៥ ខែ មិថុនា ឆ្នាំ២០១២ នេះថា មហាកំផែង ដ៏អស្ចារ្យរបស់ប្រទេសចិន ដែលមានអាយុកាល តាំងពី ២២០០ឆ្នាំមុននោះ គឺមានប្រវែង រហូតទៅដល់ ២១១៦៩ គីឡូម៉ែតឯណោះ ។

នេះបើតាមលទ្ធ ផលនៃការ ស្ទាបស្ទង់ចុងក្រោយ ដែលចេញដោយ រដ្ឋបាលផ្នែក បេតិកភណ្ឌវប្បធម៌ SACH នៅថ្ងៃអង្គារនេះ ។

ការស្ទាបស្ទង់ផ្នែកបូរាណវត្ថុវិទ្យាមួយ ត្រូវបានចូលរួមដោយ SACH ជាមួយនឹងអតីត ស្ថាប័ន រដ្ឋចិនមួយដែល ស្រាវជ្រាវលើ ផ្នែក ផែនទី តាំងពីឆ្នាំ២០០៧ មកម្ល៉េះ ដោយគេបានរក ឃើញថា មហាកំពែងចិន បានអូសបន្លាយ លើខេត្តប្រមាណជា ១៥, តំបន់ស្វយ័ត្រមួយចំនួន និងទីក្រុង ជា ច្រើនផងដែរ ។

ដោយឡែក វត្ថុបូរាណ ប្រមាណជា ៤៣៧២១ ក៏ត្រូវបានគេរកឃើញ អំឡុង ពេលនៃការស្រាវជ្រាវ នោះដែរ ដូចជា ប្រដាប់ប្រដារការពារ ពេលធ្វើការ, ឧបករណ៍ សម្រួល ដល់ការងារផ្សេងៗ នៅ ក្នុងកំផែង, ព្រមទាំងឧបករណ៍បែកបាក់ មួយចំនួនទៀត ផងដែរ ។ នេះ បើតាមការអះអាង របស់អនុប្រធាន SACH នៅថ្ងៃអង្គារ នេះ ។

គួរបញ្ជាក់ផងដែរថា នេះជាលទ្ធផលចុងក្រោយហើយ ក្រោយពីការសិក្សារយៈពេល ជាង៥ ឆ្នាំមកនេះ ដែលកាលពី ឆ្នាំ២០០៨ គេអាចត្រឹមតែដឹងថា មហាកំផែងនេះ ត្រូវបានកសាង បន្ថែមនៅសម័យកាល របស់រាជការមីង ឆ្នាំ១៣៦៨ ដល់ ១៦៤៤ ដោយ បន្ថែមប្រវែង ប្រមាណ ជា៨៨៥០ គីឡូម៉ែត្រទៀត ។

ចំពោះមហាកំផែង នេះដែរ បានកសាង រួចរាល់រយៈពេល ជាង២២០០ឆ្នាំ មកហើយ ដោយវាត្រូវបានប្រទេស ចិនតាំងពីសម័យនោះ មកប្រើប្រាស់ជាកំផែង ការពារពីការ វាយប្រហាររបស់សត្រូវ ហើយវាត្រូវបានរាជវង្ស ជំនាន់ក្រោយ កសាងបន្ថែម ៕

មូលហេតុនៃការឈឺខ្នង ឈឺចង្កេះ

មូលហេតុនៃការឈឺខ្នង ឈឺចង្កេះ ដោយ អៀង សុខម៉ិញ ឆ្អឹង ខ្នងមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់រាងកាយ អាចឲ្យមនុស្សដើរ ដេកឈរ អង្គុយបាន ប៉ុន្តែប្រសិនបើយើងមានការធ្វេសប្រហែស មិនរក្សាឆ្អឹងខ្នងឲ្យត្រង់ទេ ឆ្អឹងកងខ្នងនឹងឆាប់ទ្រុតទ្រោម ធ្វើឲ្យយើងឆាប់មានអាការៈឈឺខ្នងឈឺចង្កេះ មុនអាយុ។

អ្វីជាមូលហេតុសំខាន់ដែលនាំឲ្យមានអាការៈឈឺខ្នង ឈឺចង្កេះនេះ ?!

អន្តរាគម ដោយវេជ្ជបណ្ឌិត វូ សុភៈរស្មី គ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ Neuro-Chirurgien នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ។